ដោយ : លី ទីដែន (ថ្ងៃទី 8 មិថុនា 2011,05:40:PM)
CEN
ភ្នំពេញ: នៅរដូវវស្សា ឆ្នាំ២០១១នេះ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា អង្គការសេដាក បាន និងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយជម្រុញការអនុវត្តបច្ចេកទេស ប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ តាមគោលការណ៍ធម្មជាតិ ដែលហៅកាត់ថា ប.វ.ស. ឲ្យបានដល់កសិករនៅទូទាំងប្រទេស។ សេដាក អះអាងថា គោលការណ៍ ប.វ.ស. ដើម្បីឲ្យប្រជាកសិករ អាចបង្កើនទិន្នផលស្រូវ និងប្រាក់ចំណូលពីមុខរបរធ្វើស្រែ។
សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៨មិថុនា ឆ្នាំ២០១១ បានបង្ហាញថា ការធ្វើស្រែតាមគោលការណ៍ ប.វ.ស. ដែលអង្គការសេដាក កំពុងជម្រុញនោះ ផ្គុំពី ៥ របៀបសំខាន់ៗ។ ទី១-របៀបធ្វើឲ្យបានសំណាបថ្លោស សម្រាប់យកទៅស្ទូង។ ទី២-របៀបស្ទូង ឬដាំ ដើម្បីឲ្យស្រូវបែកគុម្ពច្រើន។ ទី៣-របៀបថែទាំឲ្យស្រូវ លូតលាស់បានផលល្អ។ ទី៤-របៀបជ្រើសរើស ទុកដាក់ពូជឲ្យបានសុទ្ធល្អ និងទី៥-របៀបធ្វើឲ្យដីមានជីជាតិល្អជាប់ជានិច្ច។
សេចក្តីប្រកាសដដែល បានលើកឡើងថា តាមរយៈការងារគម្រោងអភិវឌ្ឍន៍ អង្គការសេដាក បានបញ្ជូនបុគ្គលិកចុះតាមមូលដ្ឋាន ដើម្បីជម្រុញការធ្វើស្រែតាមបច្ចេកទេស ប.វ.ស.។ ក្រៅពីនេះ សេដាក ក៏បាន និងកំពុងតែធ្វើការផ្សព្វផ្សាយតាមរយៈទស្សនាវដ្តីកសិករប្រចាំខែ កម្មវិធីវិទ្យុ និងទូរទស្សន៍ ក្នុងបំណងធ្វើយ៉ាងណាឲ្យកសិករភាគច្រើន បានយល់ដឹងអំពីអត្ថប្រយោជន៍ និងផលចំណេញពីការធ្វើស្រែតាមបច្ចេកទេស ប.វ.ស.។
នៅរដូវវស្សាក្នុងឆ្នាំ២០១១នេះ សេដាក គ្រោងនឹងផ្សព្វផ្សាយ និងគាំទ្រដោយផ្ទាល់ ទៅដល់គ្រួសារកសិករចំនួន ១ សែនគ្រួសារ ស្ថិតក្នុង ៣០០០ ភូមិ និង ៣៥០ ឃុំ ក្នុង៥០ស្រុក នៅខេត្តចំនួន ១៥។ ការផ្សព្វផ្សាយនេះ ដើម្បីជួយកសិករ ឲ្យបង្កើននូវផលិតកម្មស្រូវ និងប្រាក់ចំណូលពីការធ្វើស្រែ។
នៅឆ្នាំ២០០០ សេដាក បានចាប់ផ្តើមធ្វើការផ្សព្វផ្សាយបច្ចេកទេស ប.វ.ស. ទៅដល់គ្រួសារកសិករ ដែលពេលនោះមានកសិករចំនួន ២៨ នាក់ ធ្វើការសាកល្បងប្រកបដោយជោគជ័យនៅប្រទេសកម្ពុជា។ បច្ចុប្បន្ន គោលការណ៍ និងបច្ចេកទេស ប.វ.ស. ក៏ត្រូវបានជម្រុញយ៉ាងទូលំទូលាយនៅប្រទេសកម្ពុជា ដោយក្រសួងកសិកម្ម និងស្ថាប័នអង្គការពាក់ព័ន្ធជាច្រើន។
តាមរបាយការណ៍របស់ក្រសួងកសិកម្ម ក្នុងរដូវធ្វើស្រែឆ្នាំមុន ដំណាំស្រូវ អនុវត្តបានលើផ្ទៃដី ២.៧៩០.០០០ ហិចតា។ ក្នុងនោះ ផ្ទៃដីអាចប្រមូលផលបាន មានចំនួនជាង ២.៧៨០.០០០ ហិចតា។ រីឯផ្ទៃដីជាង ២ ម៉ឺនហិកតា ត្រូវបានទទួលរងដោយគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់ ការរាំងស្ងួត និងសត្វចង្រៃបំផ្លាញ។
ទិន្នផលស្រូវកាលពីឆ្នាំមុននៅកម្ពុជា ទទួលបានជាង ៨.២៥០.០០០ តោន និងអាចសល់ស្បៀងជាអង្ករសរុបជាង ២.៥០០.០០០ តោន ឬគិតជាស្រូវនៅសល់ប្រមាណជាង ៣.៩០០.០០០ តោន។
យ៉ាងណាក៏ដោយ ប្រជាកសិករភាគច្រើន នៅកម្ពុជា នៅតែបន្តធ្វើស្រែប្រវ៉ាស់មេឃ ខណៈដែលរាជរដ្ឋាភិបាល បានកំណត់យុទ្ធសាស្ត្របង្កើនការផលិតស្រូវ និងការនាំចេញអង្ករ ឲ្យបានយ៉ាងហោចណាស់ ១ លានតោន នៅឆ្នាំ២០១៥៕

No comments:
Post a Comment